ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកខឿនពុះចែកទ្រូងផ្លូវក្រឡាប់
កំពង់ស្ពឺ÷ ថ្ងៃចន្ទ័១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង២០ : ១៥នាទី នៅលើផ្លូវលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ស្ថិតនៅភូមិសំណង់សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿងម៉ាកអាល់ផាតពណ៍សពាក់ផ្លាកលេខភ្នំពេញ2BB 6180បើកពីលិចទៅកើត
-អ្នកបើកបរឈ្មោះអ៊ូ ចាន់ថាភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅផ្ទះលេខ២៤,ផ្លូវលេខ៣៥៥សង្កាត់បឹងកក់១ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ(របួសស្រាល)
លុះពេលបើកមកដល់ចំណុចខាងលើបានបើកបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តក្រឡាប់នៅកន្លែងកើតហេតុ
ករណីខាងលើនេះបណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ ដូចខាងក្រោម៖
-មនុស្សរបួសស្រាលចំនួន០១នាក់ប្រុស(អ្នកបើករថយន្ត)
-រថយន្តខូចខាតស្រាលចំនួន០១គ្រឿង និងត្រូវបានប្រគល់អោយម្ចាស់រថយន្តយកទៅជុសជុលដោយខ្លួនឯង។រាយការណ៍ព័ត៌មាន ផាន់ណា












0 Comments