អាសូរ្យណាស់.!! មករកការងារនៅភ្នំពេញពុំទាន់បានផង ឆ្លងកូវីដទាំងប្តីប្រពន្ធ សល់កូន៣នាក់ចាំបន្ទប់ជួលគ្មានលុយមួយរៀល

Ticker

4/recent/ticker-posts

Ad Code

អាសូរ្យណាស់.!! មករកការងារនៅភ្នំពេញពុំទាន់បានផង ឆ្លងកូវីដទាំងប្តីប្រពន្ធ សល់កូន៣នាក់ចាំបន្ទប់ជួលគ្មានលុយមួយរៀល

 


អាសូរ្យណាស់.!! មករកការងារនៅភ្នំពេញពុំទាន់បានផង ឆ្លងកូវីដទាំងប្តីប្រពន្ធ សល់កូន៣នាក់ចាំបន្ទប់ជួលគ្មានលុយមួយរៀល


ភ្នំពេញ៖ គ្រួសារកសិករមួយបានចាកចេញពីស្រុកកំណើតមកស្វែងរកការងារធ្វើនៅភ្នំពេញមិនទាន់បានមួយសប្តាហ៍ផងបែរជាឪពុក ម្តាយដែលជាជំហរគ្រួសារបានឆ្លងជំងឺកូវីដ-១៩ បន្សល់ទុកកូនតូចៗ៣នាក់ឱ្យនៅចាំបន្ទប់ជួលគួរឱ្យសង្វេគ។


បើតាមលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យ២ បានប្រាប់ នារសៀលថ្ងៃទី១៨ ខែកក្កដានេះថា តាងនាមជាអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឫស្សី បាននាំគ្នាអាណិតអាសូរទៅលើក្រុមគ្រួសារមួយដែលមានសមាជិក៥នាក់ ក្នុងនោះឪពុក ម្តាយ និងកូន៣នាក់ដែលរស់នៅក្នុងបន្ទប់ជួលក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារតែឪពុក និងម្តាយឆ្លងជំងឺកូវីដ-១៩ នៅសល់តែកូនៗ៣​នាក់​អវីជ្ជមាន ត្រូវបានគ្រូពេទ្យឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយឪពុកម្តាយត្រូវបានដឹកយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ។





លោកចៅសង្កាត់រងបន្តទៀតថា អ្វីដែលគួរឱ្យអាណិតខ្លោចចិត្តនោះគឺ ដោយសារតែក្រុមគ្រួសារនេះគ្មានសល់លុយ១រៀលសម្រាប់ទុកឱ្យកូនទិញចំណីរអាហារ។ ឪពុកម្តាយទៅព្យាបាលអាចមានអាហារឧបត្ថម្ភ ចំណែកកូនៗគ្មានអ្វីសម្រាប់​ទិញម្ហូបចំណី។ ដោយសារតែឃើញទុក្ខលំបាកបែបនេះលោក សេង វ៉ាន់ថា បាននាំយកអំណោយរួមមានអង្ករ និងគ្រឿងឧបភោគបរិភោគយកមកផ្តល់ដល់កូនតូចៗទាំង៣សម្រាប់ទុកផ្គត់ផ្គង់ជីវភាពមួយរយៈទំរាំឪពុកម្តាយចេញពីមន្ទីរដើររកការងារធ្វើយកលុយមកឱ្យផ្ទះជួលទៀត។


លោកចៅរងបានបញ្ជាក់ទៀតថា ក្រុម គ្រួសារនេះគឺប្តីឈ្មោះ កឹ ជ្រូក និងប្រពន្ធឈ្មោះ គង់ ស្រីលីស។ដោយផាន់ណា

Reactions

Post a Comment

0 Comments

Ad Code