ករណីគ្រោះថ្នាក់ចរាចណ៍ម៉ូតូបុកម៉ូតូ
កំពង់ស្ពឺ÷ នៅថ្ងៃទី25 ខែកក្កដា ឆ្នាំ2021 វេលាម៉ោង19 និង06នាទី លើផ្លូវជាតិលេខ41 (11-12) ត្រង់ចំណុចភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
មានម៉ូតូ 01គ្រឿង ម៉ាកអ៉េចសាយទ័រ ពណ៌លឿង គ្មានស្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ( គេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះដល់ចំណុចខាងលើ បានបុកម៉ូតូ 01គ្រឿង ម៉ាកហុងដាសេ125 សេរី2010 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1A-0225 អ្នកបើកបរឈ្មោះ ស៊ុម ចាន់រ៉ា ភេទប្រុស អាយុ 50ឆ្នាំ រស់នៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ:ដូចខាងក្រោម :
-ស្លាប់មនុស្ស 01នាក់ ( ស៊ុម ចាន់រ៉ា ) ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ
-ខូចខាតម៉ូតូ 02គ្រឿងធ្ងន់
-ចំពោះវត្ថុតាងសមត្ថិកិច្ចធ្វើការវាស់វែងនិងយកម៉ូតូទាំង 02គ្រឿង មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនដីរងចាំដោះស្រាយនៅពេលក្រោយ ។ផាន់ណារាយការណ៍ព័ត៌មាន នេះជាព័ត៌មានបឋមដែលក្រុមការងារគេហទំព័រកោះនរាហ៍ទទួលបាន







0 Comments