ករណីបុរសម្នាក់បានបើកម៉ូតូសុខៗស្រាប់តែដួលហើយសន្លប់បាត់បង់ស្មារតី
ស្វាយរៀង÷ នៅថ្ងៃចន្ទ ទី26 ខែ កក្កដាឆ្នាំ2021 វេលាម៉ោងប្រហែល11:30នាទីព្រឹកនេះ គឺមានករណីបុរសម្នាក់មិនជាម៉េច បើកម៉ូតូសុខៗ ស្រាប់តែដួលសន្លប់បាត់ស្មារតី បង្ករការភ្ញាក់ផ្អើលបងប្អូនប្រជាពលដែលធ្វើដំណើរ និងនៅកន្លែងកើតហេតុចោមរោមមើល។
ប្រភពព័ត៌មានបានអោយដឹងថាបុរសខាងលើបានធ្វើដំណើរដោយម៉ូតូសេ125ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 1P-3235ពីកើតទៅលិចស្រាប់តែមកដល់ចំនុចកើតហេតុក៍បានដួលបោកក្បាលទៅដីសន្លប់ស្តូកស្តឹងតែម្តង
ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ1 ភូមិតាប៉ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំងាយពីផ្សារស្វាយជ្រំ500ម៉េត្រ
ភ្លាមៗនោះដែក៍មានវត្តមាន សមត្ថិកិច្ចបានចុះជួយសំរួលចរាចរណ៍ និងទាក់រថយន្តសង្គ្រោះមន្ទីពេទ្យបង្អែក ព្រមទាំងទាក់ទងក្រុមគ្រួសារដើម្បីយកទៅព្យាបាល៕រាយការណ៍ដោយ ធី(44) នេះជាព័ត៌មានបឋមដែលក្រុមការងារគេហទំព័រកោះនរាហ៍ទទួលបាន










0 Comments