ក្មេងប្រុសទាំងបីនាក់បានបបួលគ្នាទៅលេងក្បែរអាងស្តុកទឹកហើយម្នាក់ក៏បានចុះងូតទឹកលេងទើបបណ្ដាលឲ្យលង់ឥឡូវកំពង់ជួយសង្គ្រោះបន្ទាន់.!!
ភ្នំពេញ៖ ក្មេងប្រុសទាំងបីបាននាំគ្នាទៅលេងនូវក្បែអាងស្តុបទឹកហើយម្នាក់ក៍បានចុះទៅងូតលេងទើបបណ្ដាលលង់តែសំណាងល្អមិនស្លា ប់ដោយសារតែជួយសង្គ្រោះបានទាន់ពេល ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង១៥នាទៅរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចអាងស្តុបទឹកទល់មុខនិងផ្សារអូឡាំព្យា ស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងភូមិទី១២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។
ក្មេងជាជនរងគ្រោះ មាន ឈ្មោះ ថាបី សែន ភេទប្រុស អាយុ០៦ឆ្នាំ រស់នូវក្នុងភូមិកន្លែងកើតហេតុខាងលើ.!!
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញក្មេងប្រុសរងគ្រោះរួមជាមួយនឹងក្មេងចំនួន០២នាក់ទៀតបានបបួលគ្នាទៅលេងនូវម្ដុំអាងស្តុបទឹកមួយកន្លែងហើយក្មេងប្រុសរងគ្រោះក៏បានចុះងូតទឹកលេងទើបបណ្ដាលឲ្យលង់បង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋកុំពុងតែនាំគ្នាជួយសង្គ្រោះមកលើក្មេងដែលបានស្រង់យកពេញពីក្នុងទឹកអាងមកលើគោកឥឡូវមកដល់ពេលនេះមិនទាន់ដឹងថាជាយ៉ាងម៉េចនៅឡើយនោះទេ។
ក្រោយកើតហេតុស្ត្រីដែលត្រូវជាម្ដាយក្មេងរងគ្រោះកំពុងឱបកូនដឹកតាមកង់បីឥណ្ឌាយកទៅមន្ទីរពេទ្យដើម្បីធ្វើការជួយសង្គ្រោះបន្ទាន់។ដោយផាន់ណា










0 Comments