ជាងផ្សារដែកម្នាក់ធ្វើការធ្វេសប្រហែស ឆ្លងចរន្តអគ្គិសនីស្លាប់ភ្លាមៗនៅកន្លែង
ខេត្តកំពង់ស្ពឺ÷បុរសម្នាក់ជាងផ្សារដែកធ្វើការធ្វេសប្រហែសយកដៃទៅកាន់ដែកខណៈដែកនោះឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យបុរសនោះឆក់ស្លាប់ភ្លាមៗ នៅកន្លែងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 15 និង 38 នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១មានករណីឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បុរស ១នាក់
ឈ្មោះ ងឿន សៅផាន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រែក ឃុំ អមលាំង ស្រុកថ្ពង ខេត្ត កំពង់ស្ពឺ ។
មុនកើតហេតុ ឈ្មោះខាងលើ បានមកធ្វើការជាជាងផ្សារដែកធ្វើផ្ទះឲ្យឈ្មោះ ហេង ឡាយ
ប្រពន្ធឈ្មោះ ស្រឿន
ស្រីតី នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ពេលកំពុងផ្សារ ដោយការធ្វេសប្រហែស បានយកដៃទៅកាន់ដែក ដែលមានចរន្តឆ្លងកាត់ ក៏ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
តាមការពិនិត្យ និងការបញ្ជាក់ពី កម្មករដែលធ្វើការជាមួយគ្នា និងម្ចាស់ផ្ទះ ប្រាប់សមត្ថកិច្ចថាជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ពិតប្រាកដមែន មិនពាក់ព័ន្ធករណីផ្សេងៗទេហើយក៏មានការចូលរួមមានលោកមេភូមិនិងលោកមេឃុំនិងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យផងដែរ។នៅពេលដែលសមត្ថកិច្ចត្រួតពិនិត្យសាកសពរួចរាល់
បានប្រគល់ជូនក្រុមគ្រួសារនៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពងយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ស្រះ ស្រង់រាយការណ៍ព័ត៌មាន









0 Comments