ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តប៉ះរថយន្ត
កំពង់ស្ពឺ÷ នៅថ្ងៃអង្គារ៍៣រោជខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័កព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង ១៧:២០នាទី
នៅលើផ្លូវជាតិលេខ៤ (៤៦-៤៧) ភូមិបូរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿងហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-2687
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួនក្រោយពេលកើតហេតុ) បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានប៉ះនឹងរថយន្ត០១គ្រឿងម៉ាកតូយ៉ូតាកាមរី
ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2T-1644 អ្នកបើកបរឈ្មោះ វ៉ាន ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលកំពុងបើកបរស្របទិសគ្នា
ករណីខាងលើនេះបណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ ដូចខាងក្រោម៖
-របួសស្រាល០១នាក់ (វ៉ាន ដាវីត)
-ខូចខាតរថយន្ត០២គ្រឿង
ខូចខាតធ្ងន់០១គ្រឿង(រថយន្តតូយ៉ូតាកាមរី)
ចំពោះវត្ថុតាងទាំងពីរខាងលើក្រោយពីសមត្ថិកិច្ចធ្វើការវាស់វែងរួចបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនីតិវិធី។ផាន់ណារាយការណ៍ព័ត៌មាន











0 Comments