ករណីម៉ូតូប៉ះរថយន្ដពីក្រោយ
កំពង់ស្ពឺ÷ នៅថ្ងៃទី16 ខែកក្កដា ឆ្នាំ2021 វេលាម៉ោង14និង25នាទី លើផ្លូវជាតិលេខ4(55-56) ចំណុចភូមិឡ ឃុំកាហែង ស្រុកសំរោងទង មានម៉ូតូ01គ្រឿង ម៉ាកស៊ីធី សេ100កូរ៉េ ពណ៌ការ៉ុត គ្មានស្លាកលេខ
បើកបរដោយឈ្មោះ សាំង សារ៉ុម ភេទប្រុស អាយុ41ឆ្នាំ រស់នៅភូមិទួលសាលា ឃុំទួលសាលា ស្រុកអង្គស្នួល ខេត្តកណ្ដាល ឌុបមនុស្ស01នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើបានប៉ះពីក្រោយរថយន្ដ01គ្រឿ មិនស្គាល់ម៉ាក ស្លាកលេខ និងអត្តសញ្ញាណអ្នកបើកបរ(បើកគេចក្រោយកើតហេតុ) ដែលកំពុងបើកបរស្របទិសគ្នា បណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារដូចខាងក្រោម៖
-របួសធ្ងន់មនុស្ស02នាក់ប្រុស
-ខូចខាតម៉ូតូ01គ្រឿង
-ចំពោះរថយន្ដកំពុងស្រាវជ្រាវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។









0 Comments