រថយន្ត២គ្រឿងបុកគ្នាបន្តទៅបុកម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់
កំពង់ស្ពឺ៖រថយន្តធំម៉ាកKAMAZ និងរថយន្តធំម៉ាកNISSAN បានបើកបុកគ្នារួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យ អ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥១ត្រង់ភូមិអំពិលរូងឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ។អ្នកបើកបររថយន្ត KAMAZ ឈ្មោះ តែម ឡូញ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។រីឯអ្នកបើករថយន្តម៉ាក NISSANមិនស្គាល់ឈ្មោះព្រោះរត់គេចខ្លួនបាត់។
មន្រ្តីនគរបាលស្រុកឧត្តុង្គ បានឲ្យដឹងថា៖រថយន្តទាំងពីរបានបុកគ្នាហើយរថយន្តមួយគ្រឿងទៀតបានជ្រុលទៅបុកម៉ូតូដែលកំពុងចាក់សាំងបណ្តាលឱ្យអ្នកជិះម៉ូតូឈ្មោះ ស៊ីន ចន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ បានស្លាប់។ជនរងគ្រោះ រស់នៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ចំពោះមធ្យោបាយខាងលើសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដើម្បីចាត់ការតាមច្បាប់ ៕ផាន់ណា រាយការណ៍ព័ត៌មាន









0 Comments