មន្រ្តីនគរបាលចរាចរណ៍ម្នាក់ដាក់គោលដៅនៅស្តុបណូគាបានប្រើអំពើហឹង្សាមកលើអ្នកសាព័ត៏មានចំនួន០២នាក់បណ្ដាលឲ្យរងរបួសបែកក្បាលនឹងម្នាក់ទៀតរងនៅកណ្ដាប់ដៃ

Ticker

4/recent/ticker-posts

Ad Code

មន្រ្តីនគរបាលចរាចរណ៍ម្នាក់ដាក់គោលដៅនៅស្តុបណូគាបានប្រើអំពើហឹង្សាមកលើអ្នកសាព័ត៏មានចំនួន០២នាក់បណ្ដាលឲ្យរងរបួសបែកក្បាលនឹងម្នាក់ទៀតរងនៅកណ្ដាប់ដៃ

 


ព័ត៏មានបឋម)ករណីមន្រ្តីនគរបាលចរាចរណ៍ម្នាក់ដាក់គោលដៅនៅស្តុបណូគាបានប្រើអំពើហឹង្សាមកលើអ្នកសារព័ត៏មានចំនួន០២នាក់បណ្ដាលឲ្យរងរបួសបែកក្បាលនឹងម្នាក់ទៀតរងនៅកណ្ដាប់ដៃ


ភ្នំពេញ៖)ព័ត៏មានបឋម)បុរសម្នាក់ដែលគេបានស្គាលថារូបគាត់គឺជាមន្រ្តីនគរបាលចរាចរណ៍ម្នាក់កំពុងតែជួបជុំគ្នាផឹកសុីនៅម្ដំនឹងស្តុបណូគាតាមបណ្ដោយផ្លូវ២៧១ បានប្រើអំពើហឹង្សាវាយតប់មកលើអ្នកសាព័ត៏មានចំនួនពីនាក់បណ្ដាលឲ្យម្នាក់រងរបួសបែកក្បាលពីខាងក្រោយយ៉ាងធ្ងន់ធ្ងរនឹងម្នាក់ទៀតត្រូវរងនៅកណ្ដាប់ដៃបណ្ដោលឲ្យប៉ោងមុខដោយមិនដឹងពីមូលហឹតុណ៍ ។



ហេតុការគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់នឹងចំណុចស្តុបណូគា ក្នុងសង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទូលគោក ទៅរាជធានីភ្នំពេញ។


ជនរងគ្រោះ ឈ្មោះ វាសនា ជាភ្នាក់ងារសាព័ត៏មានរបស់អង្គភាព AN-hot news ម្នាក់ទៀតយើងមិនទាន់ទទួលបាន ឈ្មោះ នឹងអង្គភាព របស់គាត់នៅឡើយទេ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ មន្ត្រីប៉ូលីសចរាចរណ៍ជាច្រើននាក់បាននាំគ្នាព័ទ្ធវង់ផឹកស៊ីយ៉ាងសប្បាយដោយមិនខ្លាចនិងគោរពនូវអនុសាសន៍របស់សម្ដេច ៣កុំនឹង៣ការពារឡើយ ។


សូមបញ្ជាក់៖ កាលពីដំបូងមានអ្នកសារព័ត៌មានក្រុមបានជួបជុំគ្នាចុះបំពេញបេសកកម្មពេលយប់សម្រាប់សព្វផ្សាយចែកលំលែកជូនប្រជាពលរដ្ឋនៅក្នុងករណីផ្សេងៗបានកើតមាននៅក្នុងរាជធានីភ្នំពេញ ក៏ស្រាប់តែមានមន្ត្រីនគរបាលម្នាក់ដែលអង្គុយផឹកស៊ីស្រវឹងជោគជាំបានដើរមកសួរនាំនឹងប្រើពាក្យសម្ដីមិនគួរគប្បីមកលើអ្នកសាពត៌មានក៏បានផ្ទុះទៅជាអំពើហិង្សាមួយប្រាវដាក់គ្នាទើបនគរបាលជើងខ្លាំងម្នាក់នោះបានវាយទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលពីក្រោយនិងម្នាក់ទៀតមុខមាត់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។



ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសង្កាត់ទឹកល្អក់ទី០៣ បានចុះមកដល់ទី តាំងកន្លែងកើតហេតុនេះភ្លាម ទើបធ្វើការឃាត់ខ្លួនជនដៃដល់ដែលជាមន្រ្តីនគរបាលចរាចរណ៍ម្នាក់នោះយកទៅកាន់ប៉ុស្ត៍នគរបាលដើម្បីធ្វើការសួរនាំនឹងចាត់វិធានការយ៉ាងណានោះយើងខ្ញុំនឹងលម្អិតព័ត៌មាននេះនៅពេលក្រោយ។រក្

Reactions

Post a Comment

0 Comments

Ad Code