ករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តសណ្តោងរ៉ឺម៉កនិងម៉ូតូHONDA DREAM C125

Ticker

4/recent/ticker-posts

Ad Code

ករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តសណ្តោងរ៉ឺម៉កនិងម៉ូតូHONDA DREAM C125

 


កំពង់ស្ពឺ​       នៅថ្ងៃសៅរ៍  ៩ រោច ខែ បឋមាសាធ ឆ្នាំ ឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា  ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តសណ្តោងរ៉ឺម៉កនិងម៉ូតូHONDA DREAM C125

វេលាម៉ោង ១៩ និង ១០ នាទី នៅលើផ្លូវក្រាលកៅស៊ូលេខ 1KS1 ត្រង់ចំណុចភូមិឡ   ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១ គ្រឿងម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ  ភ្នំពេញ  1GD.4036 បើកបរដោយឈ្មោះ  អ៊ុ  សារឿន ភេទ ស្រី  អាយុ ៣៥ ឆ្នាំ(របួសធ្ងន់) រស់នៅភូមិព្រៃទីទុយ ឃុំយាអង្គ ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើត ទៅលិច លុះបើកទៅដល់ចំណុចខាងលើ បានបើកទៅបុករថយន្ត ០១ គ្រឿងម៉ាក NISSAN ពណ៌ ស -ខ្មៅ គ្មានផ្លាកលេខ សណ្តោងសឺមីរុឺម៉ក ពណ៌ ឈាមជ្រូក គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ប៉ោង  តុលា ភេទ ប្រុស  អាយុ ២០ ឆ្នាំ(រត់គេចខ្លួនបាត់ ឃើញមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ សន្លឹក នៅក្នុងរថយន្ត)  រស់នៅភូមិ កណ្តាច់  ឃុំចុងអំពិល ស្រុកកញ្រ្ជាច ខេត្ត  ព្រៃវែង  ដែលកំពុងបើកបញ្រ្ចាសទិសគ្នា  បណ្តាល ឱ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាងក្រោម:





-របួសធ្ងន់មនុស្ស ០១ នាក់ ស្រី

-ខូចខាតធ្ងន់ ម៉ូតូ ០១ គ្រឿង  និង ខូចខាតស្រាល រថយន្ត ០១ គ្រឿង ។

នេះជាព័ត៌មានបឋមដែលក្រថុមការងារយើងទទួលបាន សំរាប់ព័ត៌មានលំអិតក្រុមការងារនិងធ្វើការ

ផ្សាយនៅពេលក្រោយបន្ថែមទៀត    សូមអរគុណុ។ រាយការណ៍ដោយ លោក ផាន់ណាំ

Reactions

Post a Comment

0 Comments

Ad Code