នារីម្នាក់ត្រូវជនសង្ស័យ២នាក់ឆក់ទាំងព្រឹកនៅខណ្ឌសែនសុខបណ្តាលឲ្យដួលរងរបួសធ្ងន់

Ticker

4/recent/ticker-posts

Ad Code

នារីម្នាក់ត្រូវជនសង្ស័យ២នាក់ឆក់ទាំងព្រឹកនៅខណ្ឌសែនសុខបណ្តាលឲ្យដួលរងរបួសធ្ងន់

 


នារីម្នាក់ត្រូវជនសង្ស័យ២នាក់ឆក់ទាំងព្រឹកនៅខណ្ឌសែនសុខបណ្តាលឲ្យដួលរងរបួសធ្ងន់


ភ្នំពេញ÷នារីម្នាក់រងរបួសធ្ងន់ទាំងព្រឹកខណ:កំពុងជិះម៉ូតូចេញទៅធ្វើការត្រូវបានចោរឆក់កាបូបបណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកជនសង្ស័យគេចខ្លួនបាត់សម្រាល ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


នារីរងគ្រោះខាងលើ មានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទឹកថ្លា។


យោងតាមប្រភពពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិកពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1HK 4582 ចេញពីបន្ទប់ក្នុងទិសដៅពីលិចទៅកើតលុះដលើលើស្ពានអាកាសផ្សារដីហុយក៏បានលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកបានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះបណ្តាលឲ្យនារីរងគ្រោះខាងលើដួលបោកទៅនិងខឿនស្ពានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅតាមរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនសុងកា ដឹកយកទៅសង្រ្គោះភ្លាមៗ។





ក្រោយពេលកើតកម្លាំងអន្តរាគមន៏នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខដែលឈរជើងនៅក្រោមស្ពានអាកាសផ្សារដីហុយសហការណ៏ជាមួយកម្លាំងប៉ុស្តិរដ្ឋបាលសង្កាត់អូបែកក្អមចុះទៅកន្លែងកើតហេតុនិងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិនិងរចាំឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅពេលក្រោយ៕ផាន់ណា រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code