បុរសម្នាក់បើកម៉ូតូមិនប្រយត្ន័បានជ្រុលទៅបុកសត្វគោញីមួយក្បាលបាក់ជើងម្ខាង

Ticker

4/recent/ticker-posts

Ad Code

បុរសម្នាក់បើកម៉ូតូមិនប្រយត្ន័បានជ្រុលទៅបុកសត្វគោញីមួយក្បាលបាក់ជើងម្ខាង



បុរសម្នាក់បើកម៉ូតូមិនប្រយត្ន័បានជ្រុលទៅបុកសត្វគោញីមួយក្បាលបាក់ជើងម្ខាង

ភ្នំពេញ ÷ ករណីគ្រោះថ្នាក់ចរាចណ៍មួយរវាង បុរសម្នាក់បើកម៉ូតូខ្វះការប្រុងប្រយត្ន័បានជ្រុលទៅបុកសត្វគោញីមួយក្បាលបាក់ជើងម្ខាងឆ្វេង






ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើងមានម៉ូតូមួយគ្រឿងម៉ាកdream C125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HT-9525ធ្វើដំណើរពីជើងទៅត្បូងស្រាប់តែមកដល់កន្លែងកើតហេតុ ក៍មានសត្វគោញី មួយក្បាលបានឆ្លងកាត់ថ្នល់ ធ្វើអោយម៉ូតូដែលកំពង់ចរាចណ៍នៅតាមផ្លូវចាប់ហ្វ្រាំងមិនទាន់ ក៍បណ្តាលអោយកើតមានហេតុការណ៍គ្រោះថ្នាក់នេះតែម្តង។



ក្នុងហេតុការណ៍នោះបានបណ្តាលអោយរងរបួសធ្ងន់ម្នាក់ជាអ្នកបើកបរម៉ូតូ ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យឯកជននិងសត្វគោញីមួយក្បាលបាក់ជើងខាងឆ្វេងរងចាំម្ចាស់មកទទួល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៦ខែកក្តដាឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ

។រាយការណ៍ លោកផាន់ណា

Reactions

Post a Comment

0 Comments

Ad Code