ករណីហិង្សាដោយចេតនា នៅភូមិប៉ាំងណា ឃុំជង្រុក

Ticker

4/recent/ticker-posts

Ad Code

ករណីហិង្សាដោយចេតនា នៅភូមិប៉ាំងណា ឃុំជង្រុក

 


ករណីហិង្សាដោយចេតនា នៅភូមិប៉ាំងណា ឃុំជង្រុក

កំពង់ស្ពឺ÷ ថ្ងៃទី៣០.០៧.២០២១ ម៉ោង ២១:៣០នាទី មានករណីហិង្សាដោយចេតនា នៅភូមិប៉ាំងណា ឃុំជង្រុក

    បង្ករឡើងដោយឈ្មោះ អ៊ុក សុខជា ភេទប្រុស អាយុ​ ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកញញួវាយទៅលើ ឈ្មោះ ង៉ន់ សុខជា​​ ភេទប្រុសអាយុ ៤០ឆ្នាំ រស់នៅភូមិជាមួយគ្នា

ចំពីក្រោយបណ្ដាលឲ្យបែកក្បាលហូរឈាមដួលសន្លប់នៅកន្លែងកើតហេតុ។

ប្រភពពីកើតហេតុបានអោយដឹងថា មូលហេតុ ដោយ

ឈ្មោះ ង៉ន់ សុខជា បានទៅទារលុយថ្លៃធ្វើផ្ទះ

ពីឈ្មោះ សន ម៉ុន ភេទប្រុស អាយុ​ ៣៧ឆ្នាំ​ នៅភូមិកើតហេតុខាងលើ ពេលដែលកំពុងផឹកស៊ីជាមួយជនសង្ស័យឈ្មោះ អ៊ុក សុខជា នៅផ្ទះរបស់ឈ្មោះ សន ម៉ុន ក៍បង្ករអោយមានបញ្ហាបែបទៅ។ 




 ក្រោយពេលកើតហេតុភ្លាមៗជនសង្ស័យក៍បានរត់គេចខ្លួនបាត់ស្រមោល ។  ផាន់ណារាយការណ៍ព័ត៌មាន


loading...
Reactions

Post a Comment

0 Comments

Ad Code