គួរឲ្យអាសូរណាស់បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកជាមួយនឹងសត្វឆ្កែកំពុងតែរត់កាត់ផ្លូវបណ្ដាលឲ្យដួលបាក់កស្លា ប់ភ្លាមៗ

Ticker

4/recent/ticker-posts

Ad Code

គួរឲ្យអាសូរណាស់បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកជាមួយនឹងសត្វឆ្កែកំពុងតែរត់កាត់ផ្លូវបណ្ដាលឲ្យដួលបាក់កស្លា ប់ភ្លាមៗ



 គួរឲ្យអាសូរណាស់បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកជាមួយនឹងសត្វឆ្កែកំពុងតែរត់កាត់ផ្លូវបណ្ដាលឲ្យដួលបាក់កស្លា ប់ភ្លាមៗ


ភ្នំពេញ៖) បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកសត្វឆ្កែដែលកំពុងតែរត់ឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូដួលអូសជនរងគ្រោះប្រហែល ៥០ ម៉ែត្របាក់កស្លា ប់ភ្លាមៗយ៉ាងអាណោចអាធ័ម។



ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌដង្កោរ រាជធានីភ្នំពេញ។


សពជនរងគ្រោះមាន ឈ្មោះ រ៉ូ ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរជាតៃកុងបើកអាអិច មានស្រុកកំណើតនៅខេត្តកំពង់ចាម ប្រពន្ធ ឈ្មោះ សុខ ស្រី នី ភេទស្រី បច្ចុប្បន្នរស់នៅ ខេត្តកំពង់ស្ពឺ។




យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក suzukI ពណ៍ទឹកប្រាក់មួយគ្រឿងស្លាកលេខកំពង់ឆ្នាំង1J-8024 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈពេលមកដល់ត្រង់ចំណុចជិតនឹងស្ពាន៧មករា ក៏ស្រាប់តែមានសត្វឆ្កែមួយក្បាលឆ្លងផ្លូវបណ្ដាលឱ្យជនរងគ្រោះជិះម៉ូតូគេចមិនទាន់ជ្រុលទៅបុកពេញទំហឹងបណ្ដាលឱ្យដួលអូសជិត៥០មោះម៉ែត្របាក់កនឹងបាក់ស្មារស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលលើរួចរាល់ក៏បានទាក់ទងទៅក្រុមគ្រូពេទ្យជំនាញឱ្យមកយកសំណាកទៅពិនិត្យរកនៅជំងឺកូវិដ ១៩ ជាមុនសិន ទើបប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៍បានទំនាក់ទំនងតាមលេខទូរសព្ទទើបក្រុមគ្រួសារឲ្យមកទទួលយកម៉ូតូនឹងសាកសព ទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ផាន់ណា រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code