រថយន្តក្រុមហ៊ុនសំអាងការ មង្គលលីលី បើកលឿនរ៉េចង្កូតធ្លាក់ផ្លូវ ក្រឡាប់លើភ្នំគិរីរម្យ បណ្តាលឲ្យរងរបួសមនុស្សជិត១០នាក់

Ticker

4/recent/ticker-posts

Ad Code

រថយន្តក្រុមហ៊ុនសំអាងការ មង្គលលីលី បើកលឿនរ៉េចង្កូតធ្លាក់ផ្លូវ ក្រឡាប់លើភ្នំគិរីរម្យ បណ្តាលឲ្យរងរបួសមនុស្សជិត១០នាក់



 រថយន្តក្រុមហ៊ុនសំអាងការ មង្គលលីលី បើកលឿនរ៉េចង្កូតធ្លាក់ផ្លូវ ក្រឡាប់លើភ្នំគិរីរម្យ បណ្តាលឲ្យរងរបួសមនុស្សជិត១០នាក់


(ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១)៖ មនុស្សស្រីប្រុស ជិត១០ នាក់ បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅ សង្គ្រោះ និងព្យាបាលភ្លាមៗ ខណៈដែលជិះរថយន្ត១គ្រឿង ដែលគេដឹង ថាជារថយន្ត សំអាងការ មង្គលលីលី បើកបរលឿនជ្រុលចង្កូតក្រឡាប់ កាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅចំ ណុច ផ្លូវឡើងភ្នំគីរីរម្យ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឲ្យដឹងថា នៅផ្លូវឡើង គីរីរម្យ ត្រង់ចំណុចលោកយាយម៉ៅបាំងដៃ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច មានរថយន្ត១គ្រឿង ម៉ាកស្តារិច មានបិទផ្លាកយីហោ (លី លី មង្គល សំអាងការ) ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2W-8740 បើកបរ ដោយឈ្មោះ វីរៈ បុត្រ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាលាស្រុក ឃុំកោងកាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើដំណើរ បើកបរចុះ ពីភ្នំ គីរីរម្យដល់ចំណុចកើតហេតុ ស្រាប់តែ រថយន្តបានរអិលរ៉េចង្កូតក្រឡាប់ ដោយខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន៨នាក់។


  សមត្ថកិច្ចជំនាញបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីមូលដ្ឋានបាន រាយការណ៍ មនុស្សរងរបួសទាំងអស់ ត្រូវបានដឹកបញ្ជូនទៅ មន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងព្យាបាល។ មនុស្សចំនួន៧នាក់ ទៀតមិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ។





 ចំពោះរថយន្តរងការខូចខាតធ្ងន់រង់ចាំរថយន្តស្ទូចចេញ ពីកន្លែងកើត ហេតុ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំធ្វើ ការដោះស្រាយនៅពេលក្រោយ៕

រាយការណ៍ព័ត៌មានទាន់ហេតុការណ៍ដោយលោក

(អុឹមសារិទ្ធ)

Reactions

Post a Comment

0 Comments

Ad Code