ជនសង្ស័យល្មោភកាមម្នាក់បានរំលោភទៅលើកុមារីរងគ្រោះអាយុ១៤ហើយប៉ុនប៉ងសម្លាញ់កម្លាំងសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោស
កំពង់ស្ពឺ៖)កុមារីជនរងគ្រោះអាយុ១៤ឆ្នាំម្នាក់ត្រូវបានជនសង្ស័យបបួលលួងលោមថាឲ្យមកនៅផ្ទះរបស់ខ្លួនដើម្បីជួយធ្វើកិច្ចការងារ តែបែរជាយកទៅរំលោភសេពសន្តវហើយប៉ុនប៉ងសម្លាប់បន្ថែមទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មានបុរសអ្នកជិតខាងម្នាក់បានហៅក្មេងស្រីរងគ្រោះថាឲ្យទៅជួយធ្វើការនៅក្នុងផ្ទះរបស់ខ្លួន រីឯកុមារីរងគ្រោះនោះនាងទើបតែមានអាយុ១៤ឆ្នាំ ខណៈពេលចូលទៅដល់ក្នុងផ្ទះភ្លាមក៏អត់ទៅបានជនសង្ស័យវាយធ្វើបាបហើយរំលោភសេពសន្ទវៈមកលើរាងកាយរបស់ជនរង់គ្រោះបន្ថែមទៀត ក្រោយមករូបនាងបានតដៃនិងរើបម្រាស់ព្យាយាមរំដោះខ្លួនដែរ តែត្រូវជនល្មើសបានទាញយកញញូរ មកវាយដំទៅលើកុមារីរងគ្រោះយ៉ាងខ្លាំងបណ្ដាលរូបឲ្យនាងសន្លប់បាត់បង់ស្មារតី បន្ទាប់មកជនសង្ស័យបានខ្ទុះគន្លឹះទ្វារពីខាងក្នុង ទុកជនរងគ្រោះឲ្យនៅម្នាក់ឯងហើយរូបគេបានរត់គេចខ្លួនបាត់ស្រមោល តែម្ដង ធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភយ៉ាងខ្លាំងទើបមានការសង្ស័យនាំគ្នាដើររកទើបអ្នកជិតខាងបានប្រាប់ថានៅក្នុងផ្ទះដែលបានចាក់សោរជិតបិទពីខាងក្នុងនោះមានឮសំឡេងមាត់មនុស្សស្រែកឲ្យគេជួយផង ទើបក្រុមគ្រួសារនិងអ្នកជិតខាងបាននាំគ្នាគាស់ទ្វារឲ្យរបើក ហើយក៏បានឃើញជនរងគ្រោះមានសភាពធីងធោងនិងមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរនៅលើដងខ្លួននឹងក្បាល ជាច្រើនកន្លែងទៀតផង ហើយក៏បានប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានជាប់បានទាក់ទងទៅខាងអង្គភាពការពារកុមារ(CPU)ដើម្បីសហការគ្នានិងធ្វើប្រតិបត្តិការ ជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ និងក្រសួងមហាផ្ទៃ រួមជាមួយនិងនាយកដ្ឋានផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ(GOLF-២១ និងអត្ដសញ្ញាណរបស់ជនល្មើស ត្រូវបានកំណត់ជាមុខសញ្ញា ហើយបន្តបេសកកម្មស្វែងរកបន្ថែមទៀតកំពុងតែដំណើរការ។
កុមារីម្នាក់នេះបានរងគ្រោះ នៅអំពើវាយប្រហារយ៉ាងសាហាវឃោរឃៅ ដោយបង្ករឱ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរនឹងគ្រោះថ្នាក់ទៅដល់អាយុជីវិតទៀតផង បច្ចុប្បន្ន កុមារីរងគ្រោះស្ថិតនៅក្នុងសុខភាពសន្លប់ស្ដូកស្ដឹងហើយកំពុងតែលោកគ្រូពេទ្យជួយសង្គ្រោះបន្ទាន់។
បញ្ជាក់នឹងជម្រាបជូន មកដល់ជនល្មើសប្រសិនបើជាបានឃើញនឹងកំពុងតែអាន សមត្ថកិច្ចសូមឱ្យចូលនឹងប្រគល់ខ្លួនជូនមកដល់សមត្ថកិច្ចដែលនៅជិតខ្លួនបំផុតនោះជាបន្ទាន់ កុំថាឡើយទៅដល់ទីណាក៏មិនរួចខ្លួនដែរព្រោះអីក្រុមការងារយើងខ្ញុំនឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកឲ្យទាល់តែឃើញវាគ្រាន់តែមុននិងក្រោយហើយយូនិងឆាប់តែប៉ុណ្ណោះទេ។
អង្គភាពការពារកុមារ(CPU ទទួលបានដំណឹងមួយនេះភ្លាម ក៏បានបញ្ជូន ក្រុមការងារស៊ើបអង្កេត បទល្មើសរបស់(HIT)និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្ត្រ (FST) បន្ថែមទៀតឱ្យចុះទៅពិនិត្យមើល ដល់កន្លែងកើតហេតុត្រូវបានកំណត់នឹងយកសំណាកពីវេជ្ជបណ្ឌិតរួចរាល់ នឹងត្រូវប្រមូលវត្ថុតាងដែលមានពីក្រុមគ្រួសារជនរងគ្រោះឱ្យបានគ្រប់គ្រាន់បន្ថែមទៀតក្នុងករណីនេះ។
ដោយក្នុងស្ថានភាពធ្ងន់ធ្ងរពេកនៃរបួស ទើបអង្គភាព ការពារកុមារ(CPU) រៀបចំបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ដោយនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ទើបអង្គភាពការពារកុមារ(CPU) ត្រូវតែផ្ដល់ជំនួយទៅដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ ក្នុងរយៈពេល ដែលកំពុងព្យាបាលនោះ។
នេះជាការលើកឡើងរបស់ លោក James McCape នាយកប្រតិបត្តិរបស់អង្គភាពការពារកុមារ(CPU)បានថ្លែងនិងបញ្ជាក់ជាកំហិត)៕ផាន់ណា រាយការណ៍ព័ត៌មាន











0 Comments