នារីវ័យក្មេងយ៉ាងស្រស់សោភាម្នាក់មិនដឹងថានាងមានវិបត្តិអ្វីនោះទេក៍បានហៅកង់បីជិះឡើងមកលើស្ពានជ្រោយចង្វាហើយប៉ុនប៉ងលោតទឹកសម្លា ប់ខ្លួនតែត្រូវបានគេជួយសង្រ្

Ticker

4/recent/ticker-posts

Ad Code

នារីវ័យក្មេងយ៉ាងស្រស់សោភាម្នាក់មិនដឹងថានាងមានវិបត្តិអ្វីនោះទេក៍បានហៅកង់បីជិះឡើងមកលើស្ពានជ្រោយចង្វាហើយប៉ុនប៉ងលោតទឹកសម្លា ប់ខ្លួនតែត្រូវបានគេជួយសង្រ្

 នារីវ័យក្មេងយ៉ាងស្រស់សោភាម្នាក់មិនដឹងថានាងមានវិបត្តិអ្វីនោះទេក៍បានហៅកង់បីជិះឡើងមកលើស្ពានជ្រោយចង្វាហើយប៉ុនប៉ងលោតទឹកសម្លា ប់ខ្លួនតែត្រូវបានគេជួយសង្រ្គោះ



ភ្នំពេញ៖) នារីវ័យក្មេងម្នាក់បានជិះកង់បីឡើងមកលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋរត់ទៅជួយអន្តរាគមន៍ទាន់ពេលវេលា ទើបរូបនាងរួចផុតពីសេចក្ដីស្លា ប់។




ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង១៥នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១នេះ ត្រង់ចំណុចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។


នារីរងគ្រោះមកដល់ពេលនេះមិនមាននរណាម្នាក់អាចស្គាល់អត្ដសញ្ញាណរបស់នាងនៅឡើយទេ គ្រាន់តែដឹងថានាងមានអាយុប្រហែលជា១៧ឆ្នាំ បច្ចុប្បន្នៈស្នាក់នៅក្នុងសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ នារីវ័យក្មេងម្នាក់នេះជិះម៉ូតូកង់បីឥណ្ឌាឡើងមកលើស្ពានមិត្តភាពកម្ពុជា ជប៉ុនជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចពាក់កណ្ដាលស្ពាន ក៏បានឲ្យម្ចាស់កង់បីឈប់ហើយចុះរត់ឡើងទៅលើបង្កាន់ដៃស្ពានបម្រុងលោតចុះទៅក្នុងទឹកដើម្បីសម្លា ប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញទាន់ក៏បាននាំគ្នារត់មកចាប់រូបនាងកុំឱ្យគិតខ្លីយ៉ាងដូច្នោះបង្កការភ្ញាក់ផ្អើលនិងកកស្ទះនៅលើស្ពាន រួចទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ដែលដាក់គោលដៅនៅគួចកាណុងឱ្យចុះមកទទួលយករូបលាងទៅធ្វើការសាកសួរនិងអប់រំ មកដល់រូបនាងថាទោះបីជាយ៉ាងណាសូមកុំឲ្យនាងគិតខ្លីបែបនេះបន្តទៅទៀត។




ក្រោយមកកម្លាំងសមត្ថកិច្ចក៍បានសួរនាងរកលេខទូរសព្ទរបស់ក្រុមគ្រួសារដើម្បីទំនាក់ទំនងឲ្យមកទទួលយករូបនាងត្រឡប់ទៅផ្ទះវិញ។សារិទ្ធ រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code