ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុង និងរថយន្ត ធន់ធ្ងន់ ហ៊ីយ៉ុនដាយ បណ្ដាលអោយភាគីរថយន្តសាំយ៉ុងរងរបួសធ្ងន់

Ticker

4/recent/ticker-posts

Ad Code

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុង និងរថយន្ត ធន់ធ្ងន់ ហ៊ីយ៉ុនដាយ បណ្ដាលអោយភាគីរថយន្តសាំយ៉ុងរងរបួសធ្ងន់

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុង និងរថយន្ត ធន់ធ្ងន់ ហ៊ីយ៉ុនដាយ បណ្ដាលអោយភាគីរថយន្តសាំយ៉ុងរងរបួសធ្ងន់




ព្រៃវែង÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តសាំងយ៉ុង និងរថយន្តធន់ធ្ងន់ហ៊ីយ៉ុងដាយ បណ្ដាលអោយភាគីរថយន្តសាំយ៉ុងរងរបួសធ្ងន់

ហេតុការណ៍នេះកើតឡើង នៅវេលា 6.35 ព្រឹកថ្ងៃទី 12 ខែសីហាឆ្នាំ 2021 តាមបណ្តោយផ្លូវហាយវ៉េ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ 2AP-3044បើកបរពីត្បូងមកជើង ចំនែកឯរថយន្តហ៊ីយ៉ានដាយពាក់ស្លាកលេខកំពង់ចាម3A-9683 បានបើកពីជើងមកត្បូង ស្រាប់មកដល់កន្លែងកើតហេតុមានរថយន្តមួយគ្រឿងទៀតមិនចាំស្លាកលេខបានបុកពីក្រោយរថយន្តសាំយ៉ុង ធ្វើអោយរថយន្តសាំយ៉ុងទៅបុកបន្តជាមួយរថយន្តហ៊ីយ៉ុនដាយ ដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលអោយភាគីរថយន្តសាំយ៉ុងរងរបួសធ្ងន់ ត្រូវបានសមត្ថិកិច្ចទាក់ទងសាច់ញាតិនិងហៅរថយន្ត សាមុយមន្ទីពេទ្យបង្អែកខេត្តដឹកយកមកព្យាបាល។







ចំនែកសំភារះខូចខាត÷

រថយន្តសាំយ៉ុងរងការខូចខាតមួយកំណាត់មុខ និងផ្នែកខាងក្រោយ ឯរថយន្តហ៊ីយ៉ុនដាយរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច ។

ក្រោយពីសមត្ថិកិច្ចបានចុះទៅដល់ បានធ្វើការវាស់វែងនិងយករថយន្តទាំង 2 ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ឃុំក្របៅស្រុកកំចាមារខេត្តព្រៃវែង៕ រាយការណ៍ដោយ(N12អុឹមសារិទ្ធ)(N75)

Reactions

Post a Comment

0 Comments

Ad Code