បុរសម្នាក់គឹតថារថយន្តខ្ចីគេសោះទៅគឹតអីជាន់មិនប្រណីបុករះរត់យន្តស៊េរីទំនើបបន្តកន្ទុយគ្នាចំនួន៣គ្រឿងបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅតាមផ្លូវលេខ១០៥

Ticker

4/recent/ticker-posts

Ad Code

បុរសម្នាក់គឹតថារថយន្តខ្ចីគេសោះទៅគឹតអីជាន់មិនប្រណីបុករះរត់យន្តស៊េរីទំនើបបន្តកន្ទុយគ្នាចំនួន៣គ្រឿងបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅតាមផ្លូវលេខ១០៥

 បុរសម្នាក់គឹតថារថយន្តខ្ចីគេសោះទៅគឹតអីជាន់មិនប្រណីបុករះរត់យន្តស៊េរីទំនើបបន្តកន្ទុយគ្នាចំនួន៣គ្រឿងបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅតាមផ្លូវលេខ១០៥



ភ្នំពេញ៖បុរសម្នាក់គ្លេចគឹតថារថយន្តដែលខ្លួនបានបើកយកទៅនោះគឺជារបស់មិត្តភ័ក្រសោះខំប្រឹងជាន់យកម៉ាអស់ដៃជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងដែលធ្វើដំណើរនៅខាងមុខហើយឬយ៉ែថយក្រោយបំរ៉ុងបើករត់គេចខ្លួនតែសំណាងអាក្រក់ក៏ជ្រុលមកប៉ះជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតដែលធ្វើដំណើរមកពីក្រោយពេញទំហឹងរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏រេចង្កូតទៅប៉ះជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតទើបរថយន្តបង្កនោះទៅមុខលែងរួចរងការខូចខាតអស់ជំនួន៣គ្រឿង រីឯអ្នកបើកបរបំរ៉ុងចុះរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋចាប់ជាប់យកទៅប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះភ្លាមៗតែម្ដង។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៥ ត្រង់ចំណុចមុខខុនដូស្តាយទ្រី ក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។









តៃកុងរថយន្តបង្កមាន ឈ្មោះ ពៅ រក្សា ហៅម៉ៅ ភេទប្រុស អាយុ៣៥ ឆ្នាំ តន្រ្តី បច្ចុប្បន្នៈ ស្នាក់នៅជិតម្ដុំនឹងកន្លែងកើតហេតុ ចំណែកម្ចាស់រថយន្តនៅជនបង្កបានខ្ចីនោះមិនមាននរណាម្នាក់បានស្គាល់អត្ដសញ្ញាណរបស់គាត់នោះទេ គ្រាន់តែដឹងថា រូបគាត់គឺជាតន្ត្រីកររបស់ស្ថានីយទូរទស្សន៍ ប៉ុស្ត៍ហង្សមាសដោយសារតែមានកាតសម្គាល់ជាបុគ្គលិកនៅក្នុងរថយន្តបង្កនោះខាងលើនោះ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកTOYOTAតាកូម៉ា២បាំង ពណ៌ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AU-2256 បើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកអាល់ហ្វាតពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ2Y-2088  ដែលកំពុងធ្វើដំណើរនៅខាងមុខចំពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានបើករីយ៉ែថយក្រោយមកប៉ះជាមួយនឹងរថយន្តស៊េរីទំនើបម៉ាករ៉ង់រ៉ូវើពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BF-6633 ហើយនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកអុីនហ្វីធីពណ៍ខ្មៅមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2AA-8118 បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខនៅចំហៀងខាងស្ដាំយ៉ាងដំណំ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងហើយក៍បានយកតៃកុងរថយន្តបង្កនិងរថយន្តរងគ្រោះទាំង៣គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ

។ផាន់ណា រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code