ឃើញខ្សែកាប្លិ៍ភ្លើងទុស្សេឆាបឆេះកម្មករម្នាក់យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ស្រាប់តែដាច់ធ្លាក់លើឆក់បណ្ដាឲ្យស្លាប់

Ticker

4/recent/ticker-posts

Ad Code

ឃើញខ្សែកាប្លិ៍ភ្លើងទុស្សេឆាបឆេះកម្មករម្នាក់យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ស្រាប់តែដាច់ធ្លាក់លើឆក់បណ្ដាឲ្យស្លាប់

 ឃើញខ្សែកាប្លិ៍ភ្លើងទុស្សេឆាបឆេះកម្មករម្នាក់យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ស្រាប់តែដាច់ធ្លាក់លើឆក់បណ្ដាឲ្យស្លាប់



ភ្នំពេញ៖ កម្មករដឹកភេសជ្ជះនៅដេប៉ូបោះដុំភេជ្ជៈគ្រប់មុខមួយកន្លែង ខណៈកំពុងលើអីវ៉ាន់ដាករ៉ឺម៉កដើម្បីដឹកចេញទៅដាក់ឲ្យម៉ូយ ស្រាប់តែខ្សែកាប្លិ៍ភ្លើងស្រាតនៅលើដំបូលដេប៉ូនោះទុស្សេបង្កការឆាបឆេះឡើង ។ពេលនោះដោយសារតែខ្លាខឆេះដល់ដេប៉ូយុវជននេះបានយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ហើយក៏ត្រូវខ្សែកាប្លិ៍នោះដាច់ធ្លាក់ត្រូវឆក់បណ្ដាលឲ្យឆេះខ្លោចស្លាប់ភ្លាមៗតែម្ដង។ចំណែកបុរសម្នាក់ទៀតម៉ូតូបែកកង់នៅកន្លែងកើតហេតុបានរត់ចេញរួចទាន់ពេល តែម៉ូតូរបស់គាត់១គ្រឿងត្រូវភ្លើងឆេះរងការខូចខាត។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅចំណុចដេប៉ូលក់បោះដុំភេសជ្ជៈគ្រប់មុខ«ប៊ុន សោភា»ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។




តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះឡុង រីន  អាយុ២៣ឆ្នាំ មុខរបរជាកម្មករដឹកអីវ៉ាន់ឲ្យដេប៉ូលក់បោះដុំភេសជ្ជៈមួយនេះ សព្វថ្ងៃស្នាក់នៅក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុជនរងគ្រោះបានលើកភេសជ្ជៈដាក់នៅលើរ៉ឺម៉ក១គ្រឿងដើម្បីដឹកយកទៅឲ្យម៉ូយដែលបានកុម្ម៉ង់ទិញ ។ហើយពេលកំពុងតែលើកសុខៗ ស្រាប់តែមានខ្សែកាប្លិ៍ភ្លើងស្រាតដែលស្ថិតនៅលើដំបូលដេប៉ូទុស្សេបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង។




ប្រភពដដែលបានប្រាប់ថា ខណៈនិះដោយសារតែខ្លាចឆេះដេប៉ូនិងអីវ៉ាន់ទើបជនរងគ្រោះទាញយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ហើយក៏ត្រូវខ្សែភ្លើងនោះដាច់ធ្លាក់ត្រូវឆក់បណ្ដាលឲ្យដួលស្លាប់ភ្លាមៗ។រាងកាយជនរងគ្រោះទាំងមូលត្រូវភ្លើងឆេះខ្លោចគួរឲ្យអាសូរ ចំណែកបុរសម្នាក់ទៀតត្រូវម៉ូតូបែកកង់ ស្ថិតនៅកន្លែងកើតហេតុដែររត់ចេញទាន់ទាំងព្រលឹងចុងសក់។ប៉ុន្តែម៉ូតូគាត់ត្រូវភ្លើងឆេះខូចខាត ហើយក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោនិងមន្រ្តីអគ្គិសនីបានចុះទៅអន្តរាគមន៍បិទភ្លើងព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត បន្ទាប់មកប្រគល់សាកសពជូនក្រុមគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណី៕ផាន់ណា រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code