ពិតជាគួរឲ្យអាសូរណាស់ក្នុងចំណោមយុវជនទាំង០៦ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែបាននាំចុះទៅលេងទឹកនៅក្នុងរណ្ដៅដីដ៏សែនជ្រៅ

Ticker

4/recent/ticker-posts

Ad Code

ពិតជាគួរឲ្យអាសូរណាស់ក្នុងចំណោមយុវជនទាំង០៦ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែបាននាំចុះទៅលេងទឹកនៅក្នុងរណ្ដៅដីដ៏សែនជ្រៅ

 ពិតជាគួរឲ្យអាសូរណាស់ក្នុងចំណោមយុវជនទាំង០៦ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែបាននាំចុះទៅលេងទឹកនៅក្នុងរណ្ដៅដីដ៏សែនជ្រៅ



ភ្នំពេញ៖) ក្រោយពីមេឃបានធ្លាក់ភ្លៀងមួយមេរួចមកយុវជនទាំងប្រាំមួយនាក់បាននាំគ្នាជិះម៉ូតូទៅងូតទឹកលេងនៅក្នុងរណ្ដៅដីមួយកន្លែងដ៏សែនជ្រៅនោះ ទើបបណ្ដាលឲ្យយុវជនម្នាក់លិចចូលទៅក្នុងទឹកស្លា ប់បាត់បង់ជីវិតដោយគ្មាននាក់ណាម្នាក់អាចជួយសង្គ្រោះបានឡើយ ទុកឱ្យម្ដាយជាស្ត្រីមេម៉ាយស្រែកទ្រហោយំហៅរកកូនឲ្យត្រឡប់មកជួបមុខម្ដាយសារជាថ្មីវិញ ពិតជាគួរឲ្យសង្វេគមែន។


ករណីគួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង២៥រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅខាងក្រោយនិងវត្តឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


សពយុវជនរងគ្រោះមាន ឈ្មោះ ពៅ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ សព្វថ្ងៃជាសិស្សសាលា ស្នាក់នៅជាមួយម្ដាយមេម៉ាយ រស់នៅជួលបន្ទប់គេមួយកន្លែង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។





យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីម្ដាយជនរងគ្រោះ យំរៀបរាប់ទាំងអួលដើមកប្រាប់ឱ្យដឹងថា រូបគាត់សព្វថ្ងៃនេះជាស្រីមេម៉ាយរកស៊ីចិញ្ចឹមតែកូនប្រុសតែម្នាក់ឯងគត់ទម្រាំកូនបានធំមកដល់ប៉ុណ្ណេះ ស្រាប់តែនៅវេលាម៉ោងប្រហែលជា១១ ព្រឹកមិញនេះកូនរបស់គាត់បានមកសុំរូបគាត់ថា ម៉ែមិនបាច់ចាំមើលផ្លូវកូនទេព្រោះអីកូនទៅរកចាក់វ៉ាក់សាំងជាមួយនឹងមិត្តភក្កិរបស់កូនហើយ ក្រោយមកពួកគេទាំងប្រាំមួយនាក់ក៏បាននាំគ្នាមកចុះទឹកលេងនៅកន្លែងរណ្ដៅដីទើបរអិលធ្លាក់ចូលទៅកន្លែងជ្រៅលង់លិចបាត់ទៅក្នុងទឹកតែម្ដង ចំណែកមិត្តភក្កិរបស់គេទាំងប្រាំមួយនាក់ខំជួយសង្គ្រោះដែរតែសង្គ្រោះមិនបានដោយសារតែទឹកនៅក្នុងរណ្ដៅនោះជ្រៅខ្លាំងពេក។





បន្ទាប់ពីជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយមិត្តភក្កិម្នាក់ក៏បានជិះម៉ូតូទៅប្រាប់ម្ដាយជនរងគ្រោះថាអាហ៊ាងបានលង់ទឹករណ្តៅដីស្លាប់បាត់ទៅហើយមកដល់ពេលនេះរកសពមិនទាន់ឃើញនៅឡើយទេ ក្រោយពីបានទទួលដំណឹងនេះភ្លាមអ្នកមីងក៏ប្រញាប់ប្រញាល់មកកន្លែងកើតហេតុ តែគួរឲ្យសង្វេគអ្នកមីងបានត្រឹមតែអង្គុយបង្ហូតភ្នែកយំសោកបោកខ្លួនសម្លឹងមើលទៅក្នុងស្រះទឹករងចាំសាក់សពកូន អណ្ដែតឡើងមកវិញតែប៉ុណ្ណោះ។


ក្រោយកើតហេតុកម្លាំងអធិការដ្ថាននគរបាលខណ្ឌដង្កោកំពុងតែសហការគ្នាជាមួយនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីទាក់ទងនឹងស្វែងរកអ្នកជំនាញខាងមុជទឹកដើម្បីឱ្យមកចុះរាវរកយកសាកសពកូនប្រុសមកប្រគល់ឱ្យម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ។ផាន់ណា រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code