កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនឆ្មក់ចាប់និងបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់ភា្លមៗតែម្ដង

Ticker

4/recent/ticker-posts

Ad Code

កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនឆ្មក់ចាប់និងបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់ភា្លមៗតែម្ដង

 កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនឆ្មក់ចាប់និងបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់ភា្លមៗតែម្ដង



ព្រះវិហា៖) ជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហា បានរួមសហការគ្នាជាមួយនឹងកម្លាំងប៉ុស្តិ៍ រំដោះ ស្រែ ធ្វើការបង្ក្រាបទៅលើករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនបានភ្លាមៗរួមជាមួយនឹងវត្ថុតាង ។


ក្នុងករណីដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០៤នាក់នេះរួមជាមួយនឹងវត្ថុតាង កាលពីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចភូមិ រលំថ្មរ ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។


ជនសង្ស័យទាំង០៤នាក់ដែលសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនបាននោះមាន ទី០១ ឈ្មោះ ឈឿន ចាន់ ដា ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរធ្វើជាជាងអ៊ុតស្គុតគម៉ូតូ ទី០២ ឈ្មោះ ខឿត ឈុន ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០៣ ឈ្មោះ វែង គ្រិះស្នា ភេទប្រុស អាយុ២៥ឆ្មំា មុខរបរជាមន្ត្រីទាហាន និងជនសង្ស័យទី០៤ ឈ្មោះ បុ័ត ឆើត ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ ជាកសិករ ។






វត្ថុតាងទាំងអស់នេះដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន ម្សៅប្រភេទសថ្លា សង្ស័យជាសារធាតុញៀនមានចំនួន១៣កញ្ចប់ធំ និងឧបករណ៍ជក់មួយចំនួនទៀត ហើយនិងទូរស័ព្ទដៃចំនួន០៣ គ្រឿង បន្ថែមទៀតផងដែរ។


បច្ចុប្បន្នៈ ជនសង្ស័យទាំង០៤នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែក ប្រឆាំងបទល្មើសគ្រឿងញៀនរួមជាមួយនឹងវត្ថុតាងបានបញ្ជូនខ្លួនមកកាន់អធិការដ្ថាននគរបាលស្រុកជាំក្សាន្តដើម្បីធ្វើការសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនខ្លួនផ្នែកព្រហ្មទណ្ឌខេត្តព្រះវិហារដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

Reactions

Post a Comment

0 Comments

Ad Code