ខេត្តកំពង់ស្ពឺ÷ គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកឃឿនពុះចែកទ្រូងផ្លូវ.!!
គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកឃឿនពុះចែកទ្រូងផ្លូវ
នៅថ្ងៃអង្គារ៍ ១កើត ខែភទ្របុទឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី
នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦ ចំណុចភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត ០១គ្រឿងម៉ាក Morning ពណ៍ស្ករ ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-6044 បើកបរពីទិសខាងលិចទៅទិសខាងកើត អ្នកបើកបរមិនស្គាល់និងអត្តសញ្ញាណ លុះពេលបើកបរមកដល់ចំណុចខាងលើ បានជ្រុលចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវ ។
ករណីខាងលើនេះបណ្តាលឲ្យ គ្រោះថ្នាក់រថយន្តនិងខូចខាតសម្ភារ ដូចខាងក្រោម៖
ខូចខាតរថយន្ត ស្រាល ០១គ្រឿង
ខូចខាតឃឿនពុះចែកទ្រូងផ្លូវចំនួន ០១ម៉ែត្រ ។
ក្រោយពេលកើតហេតុម្ចាស់បានទុករថយន្តចោលនៅចិញ្ចើមផ្លូវហើយក៏ចេញទៅបាត់។
វត្ថុតាងបានយកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ រងចាំដោះស្រាយតាមនិតិវិធីច្បាប់ ។ដោយស្រះស្រង់










0 Comments