អត់​មួក​សុវត្ថិភាព ជិះ​ម៉ូតូ​គេចចេញពីប៉ុស្តិ៍ត្រួតពិនិត្យ​ ប៉ូលិស​ខណ្ឌ​៧​មក​រា ត្រូវបានមន្ត្រីនគរបាលមួយរូបយកអាយ​កូ​ម​វាយ​ក្បាល​នារី​ម្នាក់​បែក

Ticker

4/recent/ticker-posts

Ad Code

រាជធានីភ្នំពេញ ៖ នារីម្នាក់រងរបួសហូរឈាមពេញខ្លួន ដោយចោទប្រកាន់ថា មន្ត្រីនគរបាលម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា បានវាយក្បាល នឹងវិទ្យុទាក់ទង នៅវេលាម៉ោង៨យប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍ត្រួតពិនិត្យ និងផាកពិន័យអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព នៅម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក 

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mo Nich អះអាងជាបងស្រីជនរងគ្រោះ បានអោយដឹងថា ប្អូនស្រីខ្លួនជិះម៉ូតូមួយគ្រឿងដែលមានបុរសម្នាក់ជាអ្នកឌុប ដោយមិនមានពាក់មួកសុវត្ថិភាព ពេលដល់គោលដៅត្រួតពិនិត្យ ឃើញដូចច្នោះ បុរសនោះ ក៏ជិះម៉ូតូបកក្រោយវិញ ក៍ស្រាប់តែមានមន្ត្រីនគរបាលមួយរូប បានចាប់ឃាត់ តែចាប់មិនជាប់ ហើយក៍មានមន្ត្រីនគរបាលមួយរូបទៀតបានស្ទាក់វាយនឹងវិទ្យុទាក់ទង ធ្លាក់ពីលើម៉ូតូ បណ្តាលអោយបែកក្បាលហូរឈាម រងរបួសធ្ងន់នៅនឹងកន្លែងកើតហេតុ។

គណនីហ្វេសប៊ុកឈ្មោះ Mo Nich បន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មិនអោយទៅទេ ដោយរង់ចាំការអនុញ្ញាតពីមេ ជាមុនសិន ហើយថែមទាំងនិយាយថា នារីរងគ្រោះ សម្តែង តែប៉ុណ្ណោះ ។

យ៉ាងណា គេហទំព័រកោះនរាហ៍នៅមិនទាន់ដឹងរឿងរ៉ាវច្បាស់ការនៅឡើយ ស្តីពីករណីមន្ត្រីនគរបាលម្នាក់ រងការចោទពីនារីម្នាក់ថា បានវាយនាងបែកក្បាល ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ៕ផាន់ណា រាយការណ៌

Reactions

Post a Comment

0 Comments

Ad Code