ខេត្តកំពង់ស្ពឺ÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្តរងការខូចខាតបានខ្ទាតបុកម៉ូតូបើកបរបញ្រ្ចាសទិសគ្នា..!!
នៅថ្ងៃសៅរ៍៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១៥ និង៣០ នាទី នៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រ ១២២ . ១២៣ ត្រង់ចំណុច ភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
មានរថន្ត១គ្រឿងម៉ាកFUSO (ប្រភេទក្រឡុកសុីម៉ង់តិ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-3473 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណមិនស្គាល់អាសយដ្ឋាន (រត់គេចខ្លួន) បើកបរគោលដៅពីទិសខាងលិចទៅទិសខាងកើតបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើបានបុករថយន្ត០១គ្រឿងម៉ាក Lexus RX 300 ពណ៌ប្រផេះពាក់ស្លាកលេខព្រះសីហនុ2A-7968 អ្នកបើកបរ ឈ្មោះគុណ សំបូភេទប្រុសអាយុ៣៤ឆ្នាំ(រងរបួសស្រាល)មានទីលំនៅរស់នៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាស ទិសគ្នាពីទិសខាងកើតទៅទិសខាងលិច បានខ្ទាតថយក្រោយទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមសង់C១២៥ ស៊េរី២០១៩ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ១N ២៨៦៧អ្នកបើកបរឈ្មោះអុល ឌីភេទប្រុសអាយុ២០ឆ្នាំ(ពាក់មួកសុវត្តិភាពរបួសស្រាល)រស់នៅភូមិទទឹងថ្ងៃ ឃុំវាលពន់ស្រុកថ្ពងខេត្តកំពង់ស្ពឺជិះឌុបមនុស្ស១នាក់ឈ្មោះភឹន មើយភេទប្រុសអាយុ២៣ឆ្នាំ ពាក់មួកសុវត្តិភាពរបួសស្រាល)រស់នៅភូមិចំពារឃុំមនោរម្យស្រុកថ្ពងខេត្តកំពង់ស្ពឺដែលកំពុងបើកបរស្របទិសគ្នា ហេតុការណ៍នេះ បណ្តាលអោយគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាងក្រោមបានរងរបួសស្រាល០៣នាក់។
ខូចខាតម៉ូតូ១គ្រឿងទាំងស្រុង
រថយន្តមួយគ្រឿងខូចខាតធ្ងន់ធ្ងរនិងរថយន្តមួយគ្រឿងខូចខាតបន្តិចបន្តួច
ក្រោយពេលកើតសមត្ថកិច្ចផ្នែកចំនាញបានវាស់វែងយកមករក្សាទុករងចាំដោះស្រាយគ្នាតាមក្រោយ។ដោយភ្នាក់ងារផ្តល់ព័ត៌មានពីខេត្តកំពង់ស្ពឺ






0 Comments