រថយន្តបើកបុករថយន្តឱ្យជ្រុលទៅកិនម៉ូតូមួយគ្រឿងនិងខ្ទាតក្រឡាប់ទៅប៉ះម៉ូតូរម៉កមួយគ្រឿងទៀត
កំពង់ស្ពឺ:រថយន្តបុករថយន្តហើយជ្រុលទៅកិនម៉ូតូមួយគ្រឿងបណ្ដាលឱ្យក្រឡាប់ខ្ទាតទៅប៉ះនឹងម៉ូតូរម៉កមួយគ្រឿងទៀតបណ្ដាលឱ្យរបួសធ្ងន់ 2 នាក់និងស្រាល 2 នាក់ប្រុសកាលពីវេលាម៉ោង០៨និង៤០នាទី 04.01.2022នៅលើផ្លូវក្រាលកៅស៊ូលេខ46 ចន្លោះគីឡូម៉ែត្រលេខ00-01 ត្រង់ចំណុចភូមិទី3 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត01គ្រឿង ម៉ាកHINO ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)បើកបរពីទិសខាងលិចទៅខាងកើត ដល់ចំណុចខាងលើបានបុករថយន្ត01គ្រឿង ម៉ាកKIA ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2K-3954 បើកបរដោយឈ្មោះ ម៉ាន កូម៉ាន់ ភេទប្រុស អាយុ28ឆ្នាំ និងអ្នករួមដំណើរ03នាក់ប្រុស មានឈ្មោះដូចខាងក្រោម
1-ឈ្មោះ រឿន ភារុណ អាយុ18ឆ្នាំ(របួសធ្ងន់)
2-ឈ្មោះ ផល តុង អាយុ20ឆ្នាំ(របួសស្រាល)
3-ឈ្មោះ រឿន ភារឹទ្ធប្រុស អាយុ31ឆ្នាំ ទាំង04នាក់ រស់នៅភូមិទី4 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ដែលកំពុងបើកបរស្របទិសគ្នា រួចរថយន្ត
HINOកិនម៉ូតូ01គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CM-2403 អ្នកបើកបរដោយឈ្មោះ ទួន ធារ៉ា ភេទប្រុសអាយុ18ឆ្នាំ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសធ្ងន់)ដែលឈប់នៅចិញ្ចើមផ្លូវខាងស្តាំ បន្ទាប់មករថយន្តម៉ាកKIA ក្រឡាប់ខ្ទាតទៅប៉ះម៉ូតូរ៉ឺម៉ក01គ្រឿង បើកបរដោយឈ្មោះ ព្រំ ធី ភេទប្រុស អាយុ29ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ព្រំ អូន ភេទប្រុស អាយុ15ឆ្នាំ(របួសស្រាល) ទាំង02នាក់ នៅភូមិទី3 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យ
របួសចំនួន04នាក់ប្រុស
ធ្ងន់02នាក់(រឿន ភារុណ និងទួន ធារ៉ា)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនត្រែងត្រយឹង។
ខូចខាតរថយន្ត02គ្រឿងស្រាលម៉ូតូ02គ្រឿង ស្រាល01គ្រឿង។
ខូចខាតសម្ភារៈលក់ដូរមួយចំនួនរបស់ឈ្មោះ ផាន់ ណាន់ ភេទស្រី អាយុ39ឆ្នាំ ,ឈ្មោះ សួង សុធី ភេទស្រី អាយុ52ឆ្នាំ និងឈ្មោះ ប៉ុត ស្រីពៅ ភេទស្រី អាយុ38ឆ្នាំ ទាំង03នាក់នៅភូមិទី3 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីនេះ កម្លាំងនគរបាលកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។ ចំពោះវត្ថុតាងរថយន្តទាំង02គ្រឿង និងម៉ូតូ02គ្រឿង កំពុងរៀបចំស្ទូចចេញ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីរងចាំប្រគល់ឲ្យជំនាញដោះស្រាយតាមនីតិវិធី។រាយការណ៌ដោយ ដោយ:ស្រះ ស្រង់ ប្រចាំខេត្តកំពង់ស្ពឺ






0 Comments