Home
About
Contact Us
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សន្តិសុខសង្គម និង បច្ចុប្បន្ន
សិល្បះ
កីឡា
សេដ្ឋកិច្ច
About
Ticker
4/recent/ticker-posts
Ad Code
Home
ព័ត៍មានជាតិ
ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូទឹកភ្លៀង ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡង
ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូទឹកភ្លៀង ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡង
Phoeun Sophoas
8/24/2025 05:35:00 PM
ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូទឹកភ្លៀង ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ ដើម្បីជួយរំដោះទឹកភ្លៀង មិនឱ្យលិចនៅមណ្ឌលប្រឡង ដែលតែងតែរងការជនលិចជារៀងរាល់ឆ្នាំ
ខេត្តកណ្តាល៖ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដាក់លូ រំដោះទឹកភ្លៀង នៅតាមបណ្តោយផ្លូវលេខ១០៨ និងផ្លូវជាតិលេខ២១A ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូ ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីជួយរំដោះទឹកភ្លៀង មិនឱ្យលិចនៅមណ្ឌលប្រឡង ដែលបង្កឱ្យមានការលំបាក ប៉ះពាល់ដល់អារម្មណ៍ របស់សិស្សានុសិស្សដែលត្រូវមកប្រលង។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ពិសេសវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលប្រលងសញ្ញាបត្រមធ្យមទុតិយភូមិ ដែលតែងតែរងការជនលិច និងបង្កផលវិបាកដល់សិស្សានុសិស្សពេលប្រឡង ពិសេសបានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច និងពេលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវរួចរាល់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវិត បង្ករការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។
តាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង៧៩០ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ម៉ែត្រ x២ម៉ែត្រ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ម៉ែត្រគូប ទៅ៦០០០ម៉ែត្រគូប ក្នុង១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ។
ព័ត៍មានជាតិ
ព័ត៍មានសន្តិសុខសង្គម
ព័ត៍មានសេដ្ធកិច្ច
Reactions
Post a Comment
0 Comments
Button
Social Plugin
ទំនាក់ទំនង
តាមtelegrame
(Phoeun Sophoas) !
Phoeun Sophoas
Facebook
X
LinkedIn
Pinterest
Reddit
WhatsApp
Telegram
Tumblr
VK
LINE
Weibo
Pocket
Email
Copy
Copied!
ចូលរួមឧបត្ថម្ភ ដល់អង្គភាព
ABA
ʼ
PAY
Scan • Pay • Done
PHOEUN SOPHOAS
ID: 000315697
Download QR
រចនាសម្ព័ន្ធអង្គភាពសរព័ត៌មានកោះនរាហ៍ញូស៍
Follow Us
Follow Us
ads
Kohnorea news ads
Translate
ចំនួន
គេហទំព័រកោះនរាហ៍ញូស៍
គេហទំព័រកោះនរាហ៍-kohnorea-news
អាជ្ញាប័ណ្ណ និង ច្បាប់អាជីវកម្ម
Subscribe Us
Most Popular
លោក អានុទីន ឆានវីរៈគុល បានលើកឡើងថា នឹងបន្តវាយប្រហារលើកម្ពុជាបន្តទៀត ទាល់តែកម្ពុជា លែងទៅជាប្រទេស
12/13/2025 02:23:00 PM
រោងចក្រផលិតបារី គ្មានស្លាកយីហោនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល តើមានការអនុវត្តច្បាប់ជាតិ និងអន្តរជាតិយ៉ាងណាដែរ! (វគ្គ១)
12/01/2025 09:55:00 AM
យោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៦:៥០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
12/13/2025 02:27:00 PM
Contact Us
11/15/2022 02:02:00 PM
Privacy Policy
11/15/2022 02:31:00 PM
Facebook Page
Kehaktumpor kohnorea-news
Categories
ព័ត៍មានជាតិ
(154)
ព័ត៍មានសន្តិសុខសង្គម
(409)
ព័ត៍មានសិល្បះកំសាន្ត
(14)
ព័ត៍មានសេដ្ធកិច្ច
(9)
ព័ត៍មានអន្តរជាតិ
(5)
Ad Code
Contact form
0 Comments