លោក ហួត គង់ អធិការរងខណ្ឌចំការមន នឹងរងការដាក់ពិន័យ

Ticker

4/recent/ticker-posts

Ad Code

លោក ហួត គង់ អធិការរងខណ្ឌចំការមន នឹងរងការដាក់ពិន័យ

Breaking៖ លោក ហួត គង់ អធិការរងខណ្ឌចំការមន នឹងរងការដាក់ពិន័យក្រោយប្រើពាក្យសម្ដី មិនសមរម្យលើពលរដ្ឋ! (ភ្នំពេញ)៖ លោក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅយប់ទី៣០.០៨.២០២៥ បានបង្ហោះថា"ខ្ញុំបាទសូមគោរពជម្រាបជូន បងប្អូនមហាជន មេត្តាជូនជ្រាបថា ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ (ខ្ញុំបាទសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម) ដោយខ្ញុំបាទរវល់ដឹកនាំបញ្ជាជំនាញតាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។ ចំពោះរូបលោកអធិការរង ខ្ញុំបាទបានបញ្ជាទៅលោកស្នងការរងផែនធនធានមនុស្ស ហៅមកធ្វើការតាមវិន័យនគរបាលជាតិ។ ខ្ញុំបាទ សង្ឃឹមជឿជាក់ថា បងប្អូនមហាជននឹងជឿជាក់មកលើយើងខ្ញុំ មិនដែលលើកលែងឱ្យមន្ត្រីដែលមានភាពអសកម្មនោះឡើយ ហើយក៏មិនគាំទ្រអ្នកដែលបង្កអសន្តិសុខក្នុងសង្គមជាតិផងដែរ។ សូម បងប្អូនចូលរួមគាំទ្រជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បីភាពសុខសាន្តប្រជាពលរដ្ឋ និងប្រទេសជាតិយើង។ សូម គោរពអរគុណ និង អរគុណ"៕
Reactions

Post a Comment

0 Comments

Ad Code