កណ្តាល៖ ស្ត្រីវ័យក្មេងជាជនសង្ស័យដៃឆើត ស្គាល់គ្នាក្នុងរយ:ពេលខ្លី ហ៊ានចូលក្នុងផ្ទះស្ត្រីរងគ្រោះលួចយកទូរសព្ទនិងខ្សែដៃ តែ១៧ថ្ងៃក្រោយ ក៏ត្រូវម្ចាស់ផ្ទះតាមស្រាវជ្រាវនិងឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ច ដែលហេតុការបានកើតឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ នៅចំណុចភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៨និង២៥នាទីថ្ងៃទី៣១ខែសីហាឆ្នាំ២០២៥ នៅចំណុចម្តុំណាហ្កាវើល សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។
វរសេនីយ៏ត្រី ផន លីកូ នាយប៉ុស្តិ៍នគរបាលរដ្ធបាលតាក្តុល បានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះមានឈ្មោះ គូ សោភណ្ឌ័ អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ សម្ភារ:បាត់បង់ ខ្សែដៃប្លាកទីនចំនួន០១ខ្សែតម្លៃ ២៩០ដុល្លា , ទូរសព្ទ័ដៃ០១គ្រឿងម៉ាក iPhone 12 promex ពណ៌ទឹកមាស ។ ចំនែកស្ត្រីជាជនសង្ស័យមានឈ្មោះ កេត ពេជ្រចន្ទ័មរតក អាយុ១៩ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ មានទីលំនៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក ÷ ទូរសព្ទ័០១គ្រឿងម៉ាក iphone12promex ពណ៌ទឹកមាស (ជារបស់ស្ត្រីរងគ្រោះ។
លោកនាយប៉ុស្តិ៍បានប្រាប់បន្ថែមទៀតថា÷ ស្ត្រីរងគ្រោះ និងស្ត្រីជាជនសង្ស័យ ទើបតែបានស្គាល់គ្នា ក្នុងរយ:ពេលខ្លី ហើយនៅថ្ងៃកើតហេតុ វេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ ស្ត្រីជាជនសង្ស័យបានមកអង្គុយលេងនៅផ្ទះស្ត្រីរងគ្រោះ ដោយស្ត្រីរងគ្រោះបានផ្ញើរកូនប្រុសអាយុ០៧ខែ អោយស្ត្រីជាជនសង្ស័យ ជួយមើលបន្តិច ខ្លួនចូលទៅងូតទឹកក្នុងផ្ទះ ...លុះពេលចេញមកវិញក៏បាត់ស្ត្រីរងគ្រោះ ឃើញតែកូននៅក្នុងរទេះតែម្នាក់ឯង និងឃើញទ្វារផ្ទះចំហរ ដោយមានការសង្ស័យ ស្ត្រីរងគ្រោះក៏បានចូលទៅក្នុងផ្ទះ ក៏ឃើញមានការ រើ កកាយរកទ្រព្យសម្បត្តិ និងក៏បានបាត់ខ្សែដៃប្លាកទីន០១ខ្សែទូរស័ព្ទដៃ០១គ្រឿង និងអត្តសញ្ញាណបណ្ណ័០១សន្លឹក ។
រយ:ពេល១៧ថ្ងៃ គឺនៅវេលាម៉ោង ០៨និង២៥នាទីថ្ងៃទី៣១ខែសីហាឆ្នាំ២០២៥ ក្រោយស្ត្រីរងគ្រោះស្រាវជ្រាវ ស្វែងរកជនសង្ស័យ តាមរយ: បុកឃីងអែ៊ប នៅតាមទូរស័ព្ទដែលជនសង្ស័យលួចយកទៅក៏ប្រទះឃើញជនសង្ស័យនៅម្តុំ ណាហ្គាវើល រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនស្ត្រីជាជនសង្ស័យ យកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍តាក្តុល ក្រុងតាខ្មៅ ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា ÷ ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចយកខ្សែដៃប្លាកទីន និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ប្រាកដមែន។
បច្ចុប្បន្ន ស្ត្រីជនសង្ស័យ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕











0 Comments