យោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៦:៥០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងនោះ នៅម៉ោង ៦:៥០នាទី យោធាថៃ បន្តបាញ់វាយប្រហារដោយប្រើប្រាស់កាំភ្លើងធំចូលក្នុងភូមិ សាស្ត្រអូរស្មាច់។
ម៉ោង ៧:៤០នាទី យោធាថៃ បន្តបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រ
ប្រាសាទតាក្របី។
ម៉ោង ៨:៣១នាទី យោធាថៃ បានធ្វើសកម្មភាពព្យាយាមរុលរថក្រោះ និងបានបើកការបាញ់ប្រហារបុកខ្លាំង មកក្នុងភូមិសាស្រ្ដភ្នំខ្មោច ចំការកៅស៊ូ, បុស្សស្បូវ-ជាំតែ និងផ្ទះតាម៉ុក។
ម៉ោង ៩:០៥នាទី យោធាថៃ បានប្រើដ្រូនទម្លាក់គ្រាប់បែក មកលើកម្ពុជា នៅភូមិសាស្រ្ដជប់គគីរ។
ក្រសួងការពារជាតិ។







0 Comments