ករណីរថយន្តបុករថយន្តរួចជ្រុលបុកបង្គោលភ្លើង និងផ្ទះចំនួន 2ខ្នង

Ticker

4/recent/ticker-posts

Ad Code

ករណីរថយន្តបុករថយន្តរួចជ្រុលបុកបង្គោលភ្លើង និងផ្ទះចំនួន 2ខ្នង



               ករណីរថយន្តបុករថយន្តរួចជ្រុលបុកបង្គោលភ្លើង និងផ្ទះចំនួន 2ខ្នង

     កំពង់ស្ពឺ÷នៅថ្ងៃទី19 ខែកក្កដា ឆ្នាំ2021 វេលាម៉ោង1 និង 25នាទីយប់ លើផ្លូវជាតិលេខ4 (42-43) ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត 01គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ខៀវ-ស ពាក់ស្លាកលេខភ្នំពេញ 3F-2032 សណ្តោងស៉ឺមីរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A-7482 អ្នកបើកបរឈ្មោះ ផាន ឌីណា ភេទប្រុស អាយុ 25ឆ្នាំ មានព្រូឈ្មោះ គិត ធីម ភេទប្រុស អាយុ 20ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិស្រែខ្ញែ ឃុំពោធី៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុករថយន្ត 01គ្រឿង ម៉ាកកូរូឡា ពណ៌បៃតង ពាក់ស្លាកលេខព្រះសីហនុ 2B-6836 អ្នកបើកបរឈ្មោះ ហ៊ឹម សំបូរ ភេទប្រុស អាយុ 31ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បន្ទាប់មករថយន្តហ៊ីយ៉ិនដាយបានជ្រុលទៅបុកបង្គោលភ្លើង 01ដើម និងផ្ទះចំនួន 02ខ្នាងទៀត






 

     +ផ្ទះទី1 ម្ចាស់ឈ្មោះ គី ចាន់ឌី ភេទស្រី អាយុ 58ឆ្នាំ នៅភូមិកើតហេតុ (បាក់ជើងសរសរ 01ដើម)

     +ផ្ទះទី2 ម្ចាស់ឈ្មោះ គី ពិសិដ្ឋ ភេទប្រុស អាយុ 41ឆ្នាំ នៅភូមិកើតហេតុ (បាក់សំយាបតមុខផ្ទះ)

 បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖

    -របួសមនុស្ស 02នាក់ប្រុស ធ្ងន់ 01នាក់ ( គិត ធីម )

    -ខូចខាតរថយន្ត 02គ្រឿងធ្ងន់

    -បាក់បង្គោលភ្លើង 01 ដើម

    -បាក់សរសរផ្ទះ 01ដើម និងសំយាបតមុខផ្ទះ ។

    -ចំពោះវត្ថុតាងទាំង 02គ្រឿង សមត្ថិកិច្ចធ្វើវាស់វែងរួចយកមករក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ។ផាន់ណា រាយការណ៍ព័ត៌មាន

         * បញ្ជាក់ * ចំពោះអ្នកបើកបររថយន្តហ៊ីយ៉ិនដាយបានរត់គេចខ្លួន ក្រោយពេលកើតហេតុរួច និងស្គាល់អត្តសញ្ញាណអ្នកបើកបរតាមការបំភ្លឺរបស់ឈ្មោះ គិត ធីម ។

      

Reactions

Post a Comment

0 Comments

Ad Code