ករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តប្រភេទសណ្តោងរ៉ឺម៉ក បុកបន្តកន្ទុយគ្នារហូតដល់ទៅបីគ្រឿង

Ticker

4/recent/ticker-posts

Ad Code

ករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តប្រភេទសណ្តោងរ៉ឺម៉ក បុកបន្តកន្ទុយគ្នារហូតដល់ទៅបីគ្រឿង

 


ករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តប្រភេទសណ្តោងរ៉ឺម៉ក បុកបន្តកន្ទុយគ្នារហូតដល់ទៅបីគ្រឿង

ភ្នំពេញ÷ ករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តសណ្តោងរ៉ឺម៉កបានបុកបន្តកន្ទុយគ្នារហូតដល់ទៅបីគ្រឿងនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ វេងស្រេង ក្នុងសង្កាត់ចោមចៅទី2 ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ8:10នាទីព្រឹកថ្ងៃទី 19 ខែ កក្កដា ឆ្នាំ2021






ប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថារយន្តទាំងបីគ្រឿងបានបើកបរស្របទិសគ្នា នៅខណះនោះក៍ស្រាប់មានរថយន្តប្រភេទសណ្តោងក្បាលពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ 3C-6315 បើកបរក្នុងល្បឿនលឿនមកដល់ចំនុចកើតហេតុខាប់ហ្វ្រាំងមិនស៊ី ក៍បានបុកពីក្រោយរថយន្តហាយឡែនឌឺ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AA-3931រងការខូចខាតផ្នែកខាងក្រោយ ចំនែករថយន្ត1គ្រឿងទៀតពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ2-8413រងការខូចខាតស្តុបចង្កៀងខាងក្រោយផ្នែកចំហៀងខាងឆ្វេង និងមិនមានមនុស្សរងរបួសនោះទេ។

ភ្លាមៗនោះក៍មានវត្តមានបងៗ ក៍ដូចជាសមត្ថិកិច្ចពាក់ព័ន្ធ និងផ្នែកចរាចរណ៍បានចុះមកសម្របសម្រួល ព្រមទាំងធ្វើការវាស់វែងរួច យកមករក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។ភារិត+ឃុន ចូច រាយការណ៍ព័ត៌មាន


Reactions

Post a Comment

0 Comments

Ad Code