រថយន្តដឹកទូកុងតីន័រមួយគ្រឿងក្រឡាប់ផ្ងាជើងធ្លាក់ទៅនៅចិញ្ចើមផ្លូវតាមបណ្ដោយមហាវិថី ឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់គោករកាមិនទាន់ដឹងពីមូលហេតុ
ភ្នំពេញ៖) រថយន្តកុងតីន័រមួយគ្រឿងបើកបរតាមបណ្ដោយមហាវិថី ឈ្នះឈ្នះមិនដឹងថាមានមូលហេតុអ្វីក៏ស្រាប់តែក្រឡាប់ផ្ងាជើងធ្លាក់ទៅនៅចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ រីឯអ្នករងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះយើងមិនទាន់ទទួលបានព័ត៌មានឲ្យច្បាស់ការនៅឡើយនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង១៥ រសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថី ឈ្នះឈ្នះ ត្រង់ចំណុចនិងភូមិកប់ស្រូវតូច ក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាចធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកុងតីន័រក្បាលពណ៍ខៀវមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ4A-1222 ដឹកទូរយ៉ាងវែងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស្ថិតតាមបណ្ដោយមហាវិថី ឈ្នះឈ្នះ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតមកខាងស្ដាំដៃធ្លាក់ចុះទៅនឹងចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុខេត្តសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងនោះដើម្បីត្រួតពិនិត្យមើល បើសិនជារថយន្តនោះមិនមានការប៉ះពាល់ទៅដល់សម្បត្តិសាធារណៈនោះទេ សមត្ថកិច្ចនិងប្រគល់រថយន្តបង្កទៅឲ្យតៃកុងហៅរថយន្តមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង។










0 Comments