ស្ងាត់ៗសមត្ថកិច្ចឆ្មក់បង្ក្រាប រថយន្តកែឆ្នៃល្មើសច្បាប់មួយគ្រឿង លួចដឹកឈើប្រណិតប្រភេទឈើ ឃ្លុំ៩ដើម ចេញពីស្តៅ

Ticker

4/recent/ticker-posts

Ad Code

ស្ងាត់ៗសមត្ថកិច្ចឆ្មក់បង្ក្រាប រថយន្តកែឆ្នៃល្មើសច្បាប់មួយគ្រឿង លួចដឹកឈើប្រណិតប្រភេទឈើ ឃ្លុំ៩ដើម ចេញពីស្តៅ

 ស្ងាត់ៗសមត្ថកិច្ចឆ្មក់បង្ក្រាប រថយន្តកែឆ្នៃល្មើសច្បាប់មួយគ្រឿង លួចដឹកឈើប្រណិតប្រភេទឈើ ឃ្លុំ៩ដើម ចេញពីស្តៅ



ខេត្តស្ទឹងត្រែង: ឈើ៩ដុំត្រូវសមត្ថកិច្ចបង្ក្រាប ខណ:មេឈ្មួញឈ្មោះហេង លួចដឹកតាមរថយន្តកែឆ្នៃ គ្មានច្បាប់អនុញ្ញាត ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ០៩,១៥នាទីយប់ ថ្ងៃទី០២ ខែ០១ ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៩ ម្តុំបក្សីមេគង្គ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។






ក្រោយការឃាត់និងសួរនាំរបស់មន្ត្រីជំនាញ ពាក់ព័ន្ធរថយន្តកែឆ្នៃដឹកឈើខាងលើ ដោយគ្មានច្បាប់អនុញ្ញាតនោះ ទើបសមត្ថកិច្ច និងមន្ត្រីជំនាញ សម្រេចនាំយកមករក្សាទុក្ខនៅខណ្ឌរដ្ឋបាលព្រៃឈើ នៅចំណុចគុលស្ពានសេកុង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់រដ្ឋបាលព្រៃឈើ។ សូមបញ្ចាក់ថា ឈើដែលបង្ក្រាបបាននោះមានចំនួន៩ដើម ជាឈើសសរ មានប្រភេទី ឈើឈ្លីក និងឈើផ្ជឹក ៣០×៣០ ប្រវែង៨ម៉ែត្រ ដឹកចេញពីស្តៅ មកទម្លាក់ទុក នៅចំណុចផ្លូវចូលចក្រីមេគង្គ ត្រៀមដឹកបន្ត នៅមិនទាន់វាស់វែងទេ។រាយការណ៍ដោយ គីម ដែន ភ្នាក់ងារផ្តល់ព័ត៌មាន ពីខេត្តស្ទឹងត្រែង

Reactions

Post a Comment

0 Comments

Ad Code