Home
About
Contact Us
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សន្តិសុខសង្គម និង បច្ចុប្បន្ន
សិល្បះ
កីឡា
សេដ្ឋកិច្ច
About
Ticker
4/recent/ticker-posts
Ad Code
Home
ព័ត៍មានជាតិ
ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មាន
ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មាន
Phoeun Sophoas
5/08/2024 10:13:00 AM
ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មានដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន នៅលើទីវាល។ អាវកាក់ចំនួនជាង ៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam,Sardar Umar ប្រគល់ជូនដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ អាវកាក់ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកសារព័ត៌មាននៅពេលចុះបំពេញការងារនៅទីវាល និងបង្ហាញពីសុចរិតភាពនៃការចុះប្រមូលយកព័ត៌មានផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាអាវកាក់អ្នកសារព័ត៌មាននេះជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌មាន បង្កើនសុចរឹតភាពក្នុងការប្រមូលព័ត៌មាន និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមត្ថកិច្ចក្នុងការការពារពួកគាត់ក្នុងពេលចុះយកព័ត៌មានអំឡុងពេលមានប្រឈមមុខដាក់គ្នាជាដើម។ ឯកឧត្តមបានថ្លែងថាសុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មានជាកិច្ចការសំខាន់ដែលក្រសួងព័ត៌មានយកចិត្តទុកដាក់។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែម៖ «ទន្ទឹមនឹងមានបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅជាប់ខ្លួនពេលចុះយកព័ត៌មាន អាវកាក់អ្នកកាសែតនេះក៏ជាផ្នែកមួយជួយឱ្យភាគីពាក់ព័ន្ធបានដឹង និងបានឃើញពីវត្តមានអ្នកសារព័ត៌មាននៅលើទីតាំង និងផ្តល់នូវការគាំទ្រផ្សេងៗ»។ នៅក្នុងអំឡុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Alam,Sardar Umar តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានថ្លែងថាអង្គការយូណេស្កូមានការរីករាយចំពោញកិច្ចសហការរបស់ក្រសួងព័ត៌មានក្នុងការគាំទ្រលើ ការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។ ជាមួយគ្នានេះ តំណាងអង្គការយូណេស្កូក៏បានគូសបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនានារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការផ្តល់ការគាំពារនានាដល់អ្នកសារព័ត៌មានក្នុង នោះរួមមានការរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយច្បាស់លាស់ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្សព្វផ្សាយឱ្យអ្នកសារព័ត៌មានដឹងពីក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតាមរយៈការបើកសិក្ខាសាលារួមគ្នារវាងក្រសួងព័ត៌មាននិងអង្គការយូណេស្កូដោយមានការអញ្ជើញចូលរួមពីសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានផ្តល់អាវកាក់ អ្នកសារព័ត៌មានដល់សមាគមនិងអង្គភាពព័ត៌មាននានាក្នុងប្រទេសកម្ពុជា និងជូនក្រសួងព័ត៌មានដើម្បីចែកចាយបន្តដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីព។ ដោយចំនួនអាវកាក់មានចំនួនកំណត់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មានដែលចង់បានអាវកាក់អ្នកសារព័ត៌មាននេះ សូមទំនាក់ទំនងនិងចុះឈ្មោះជាមួយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានជាមុនតាមរយៈលេខទូរស័ព្ទ ០១២ ៨១៨ ៧៦៦ ហើយពិធីចែកអាវកាក់នេះនឹងត្រូវរៀបចំក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាករណីមានការស្នើសុំច្រើនលើសចំនួនដែលមាន ឯកឧត្តមរដ្ឋមន្ត្រីនឹងធ្វើកិច្ចការបន្តជាមួយតំណាងអង្គការយូណេស្កូដើម្បីទទួលបានការគាំទ្រផ្តល់អាវកាក់បន្ថែម៕
ព័ត៍មានជាតិ
ព័ត៍មានសន្តិសុខសង្គម
Reactions
Post a Comment
0 Comments
Button
Social Plugin
ទំនាក់ទំនង
តាមtelegrame
(Phoeun Sophoas) !
Phoeun Sophoas
Facebook
X
LinkedIn
Pinterest
Reddit
WhatsApp
Telegram
Tumblr
VK
LINE
Weibo
Pocket
Email
Copy
Copied!
ចូលរួមឧបត្ថម្ភ ដល់អង្គភាព
ABA
ʼ
PAY
Scan • Pay • Done
PHOEUN SOPHOAS
ID: 000315697
Download QR
រចនាសម្ព័ន្ធអង្គភាពសរព័ត៌មានកោះនរាហ៍ញូស៍
Follow Us
Follow Us
ads
Kohnorea news ads
Translate
ចំនួន
គេហទំព័រកោះនរាហ៍ញូស៍
គេហទំព័រកោះនរាហ៍-kohnorea-news
អាជ្ញាប័ណ្ណ និង ច្បាប់អាជីវកម្ម
Subscribe Us
Most Popular
តើកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយបៀបណា?
1/04/2026 09:18:00 AM
យោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៦:៥០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
12/13/2025 02:27:00 PM
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០២នាក់ពាក់ព័ន្
9/26/2025 10:46:00 AM
បង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅចំណុចចំការកៅស៊ូ ខាងលិចភូមិអណ្តូត ដោយបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់
7/09/2022 02:51:00 PM
លោក អានុទីន ឆានវីរៈគុល បានលើកឡើងថា នឹងបន្តវាយប្រហារលើកម្ពុជាបន្តទៀត ទាល់តែកម្ពុជា លែងទៅជាប្រទេស
12/13/2025 02:23:00 PM
Facebook Page
Kehaktumpor kohnorea-news
Categories
ព័ត៍មានជាតិ
(156)
ព័ត៍មានសន្តិសុខសង្គម
(411)
ព័ត៍មានសិល្បះកំសាន្ត
(14)
ព័ត៍មានសេដ្ធកិច្ច
(10)
ព័ត៍មានអន្តរជាតិ
(7)
Ad Code
Contact form
0 Comments