Home
About
Contact Us
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សន្តិសុខសង្គម និង បច្ចុប្បន្ន
សិល្បះ
កីឡា
សេដ្ឋកិច្ច
About
Ticker
4/recent/ticker-posts
Ad Code
Home
ព័ត៍មានសន្តិសុខសង្គម
ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន
ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន
Phoeun Sophoas
5/08/2024 09:33:00 AM
ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញ ស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង១៩៖៣០នាទីនាថ្ងៃដដែល កម្លាំងជំនាញននៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ឈានដល់នាំខ្លួនបានជនសង្ស័យបានចំនួន១នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន។ មធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
ព័ត៍មានសន្តិសុខសង្គម
Reactions
Post a Comment
0 Comments
Button
Social Plugin
ទំនាក់ទំនង
តាមtelegrame
(Phoeun Sophoas) !
Phoeun Sophoas
Facebook
X
LinkedIn
Pinterest
Reddit
WhatsApp
Telegram
Tumblr
VK
LINE
Weibo
Pocket
Email
Copy
Copied!
ចូលរួមឧបត្ថម្ភ ដល់អង្គភាព
ABA
ʼ
PAY
Scan • Pay • Done
PHOEUN SOPHOAS
ID: 000315697
Download QR
រចនាសម្ព័ន្ធអង្គភាពសរព័ត៌មានកោះនរាហ៍ញូស៍
Follow Us
Follow Us
ads
Kohnorea news ads
Translate
ចំនួន
គេហទំព័រកោះនរាហ៍ញូស៍
គេហទំព័រកោះនរាហ៍-kohnorea-news
អាជ្ញាប័ណ្ណ និង ច្បាប់អាជីវកម្ម
Subscribe Us
Most Popular
ជាមន្ត្រី សូមដើរតួជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋនោះទេ…! (ប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត ស សុខា)
5/18/2024 01:30:00 PM
អបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា
5/17/2024 09:40:00 AM
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំលោកស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំត្រួតពិនិត្យកសាងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់
5/10/2024 05:11:00 PM
Facebook Page
Kehaktumpor kohnorea-news
Categories
ព័ត៍មានជាតិ
(156)
ព័ត៍មានសន្តិសុខសង្គម
(411)
ព័ត៍មានសិល្បះកំសាន្ត
(14)
ព័ត៍មានសេដ្ធកិច្ច
(10)
ព័ត៍មានអន្តរជាតិ
(7)
Ad Code
Contact form
0 Comments